អំណាចធ្វើឲ្យផ្លាស់ប្រែ
លោកតូនី វេកន័រ(Tony Wagner) ជាអ្នកអប់រំ និងជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត។ គាត់បានមានជំនឿយ៉ាងមុតមាំ ចំពោះ“ការមានគំនិតថ្មី” ដែលធ្វើឲ្យពិភពលោកមានការកែប្រែក្នុងការគិត និងធ្វើការងារ។ គាត់បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ការបង្កើតគំនិតថ្មី” ដែលនិយាយអំពី ការបង្កើតឲ្យមានយុវជន ដែលនឹងកែប្រែពិភពលោក ។ ក្នុងសៀវភៅនោះ គាត់បានមានប្រសាសន៍ថា “ការមានគំនិតថ្មី កើតមានក្នុងគ្រប់ផ្នែកទំាងអស់នៃការប្រឹងប្រែងរបស់មនុស្ស ហើយមនុស្សភាគច្រើន អាចមានភាពប៉ិនប្រសព្វ និងមានគំនិតថ្មីកាន់តែច្រើន អាស្រ័យទៅលើបរិស្ថាន និងឱកាស”។
សាវ័កប៉ុលស្ថិតក្នុងចំណោមអ្នកដែលនាំឲ្យគេមានគំនិតថ្មី ក្នុងសតវត្សរ៍ទី១ ដែលបានធ្វើដំណើរទូទាំងតំបន់អាស៊ី មីន័រ ដោយប្រកាសប្រាប់បណ្តាជន អំពីរបៀបដែលពួកគេអាចផ្លាស់ប្រែ ដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ។ គាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូមថា “កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ គាត់បានជំរុញពួកគេ ឲ្យថ្វាយខ្លួនដាច់ដល់ព្រះ(ខ.១)។ សាវ័កប៉ុលបានមើលថែរ និងបង្រៀនពួកគេ ពីរបៀបរស់នៅ ក្នុងជីវិត ដែលយកព្រះគ្រីស្ទជាទីមួយ ហើយមានការលះបង់ ក្នុងពិភពលោកដែលមានភាពអាត្មានិយម និងភាពលោភលន់។
ពិភពលោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីសម័យសាវ័កប៉ុលមក។ តែមនុស្សយើងនៅតែស្រេកឃ្លានក្តីស្រឡាញ់ ការអត់ទោស និងអំណាចកែប្រែជីវិត មិនខុសពីសម័យមុនទេ។ ព្រះយេស៊ូវ ជាអង្គបុគ្គលដ៏អស្ចារ្យបំផុត ដែលបាននាំគេឲ្យកែប្រែគំនិតជាថ្មី។ ព្រះអង្គប្រទានឲ្យយើងមានគំនិតថ្មី ហើយបានអញ្ជើញយើង ឲ្យពិសោធនឹងជីវិតថ្មី…
ការជញ្ជឹងគិត ថ្ងៃទី១០ : ឲ្យមានជីវិតអស់កល្បជានិច្ច…
ក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត
តាំងពីសម័យដើមមក មនុស្សជាតិតែងតែចង់រស់នៅជារៀងរហូត។ ទោះជាយើងខំប្រឹងប្រែងយ៉ាងណាក៏ដោយ ជីវិតអមតៈ គ្រាន់តែជាក្តីស្រមៃរបស់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទមានផ្លូវ ចូលទៅរកជីវិតអស់កល្បជានិច្ច ដែលលោកិយស្រេកឃ្លានចង់បានតាំងពីយូរមកហើយនោះ។
ព្រះទ្រង់សព្វព្រះទ័យឲ្យមនុស្សមានជីវិតរស់នៅ ជារៀងរហូត។ ព្រះទ្រង់បានអនុញ្ញាតឲ្យអ័ដាំម និងនាងអេវ៉ាបរិភោគផ្លែឈើ ពីដើមឈើទាំងអស់ ក្នុងសួនច្បាអេដែន ដែលរាប់បញ្ចូលទាំងដើមឈើនៃជីវិតអស់កល្បផងដែរ ហើយលើកលែងតែដើមឈើដឹងខុសត្រូវប៉ុណ្ណោះ ដែលព្រះអង្គបានហាមមិនឲ្យបរិភោគ(លោកុប្បត្តិ ២:១៥ ៣:១-៧)។ ជាលទ្ធផល ពួកគេត្រូវព្រះបណ្តេញចេញ ពីផ្ទះដ៏អស់កល្បដែលព្រះបានប្រទាន(លោកុប្បត្តិ ៣:២៣) ដោយសារពួកគេបានបរិភោគផ្លែដឹងខុសត្រូវ ហើយសេចក្តីស្លាប់ក៏បានចូលក្នុងលោកិយ(១កូរិនថូស ១៥:២១)។
ប៉ុន្តែ ព្រះទ្រង់នៅតែសព្វព្រះទ័យ ឲ្យមនុស្សរស់នៅជាមួយព្រះអង្គជារៀងរហូត។ យើង “ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតព្រះគ្រីស្ទ”(អេភេសូរ ២:១៣-១៤) ដូចនេះ សព្វថ្ងៃនេះ យើងអាចរស់នៅជាមួយព្រះជារៀងរហូត(យ៉ូហាន ១៤:២-៣,២៣ វិវរណៈ ២១:៣)។ តើអ្នកធ្លាប់ឆ្ងល់ទេថា ការរស់នៅជាមួយព្រះជារៀងរហូត មានលក្ខណៈដូចម្តេច?
ជីវិតអស់កល្បមិនគ្រាន់តែជាការមានជីវិតរស់នៅ ជារៀងរហូតប៉ុណ្ណោះទេ។ ជីវិតអស់កល្ប គឺផ្តោតទៅលើគុណភាពនៃជីវិត ជាជាងផ្តោតទៅលើបរិមាណ ឬរយៈពេលនៃជីវិត។ ជីវិតអស់កល្បជាដំណើរនៃការ “ស្គាល់ព្រះពិតតែមួយ ដែលជាព្រះយេស៊ូវគ្រីស្ទ”(យ៉ូហាន ១៧:៣)។ ក្នុងភាសាហេព្រើ គេប្រើពាក្យស្គាល់ សំដៅទៅលើ ទំនាក់ទំនងដ៏ជិតស្និទ្ធ(ចោទិយកថា ៣០:៦…
ការជញ្ជឹងគិត ថ្ងៃទី ៩ : គឺឲ្យ ...
ការផ្លាស់ប្តូរទិសដៅ
យើងរាល់គ្នា សុទ្ធតែធ្លាប់ឮអំពីរឿងរបស់អ្នក ដែលជួបការផ្លាស់ប្តូរដ៏អស្ចារ្យ ក្នុងស្ថានភាពដ៏លំបាកនៃជីវិត។ ឧទាហរណ៍ សិស្សក្រីក្រម្នាក់ បានទទួលអាហាររូបករណ៍។ អ្នកជម្ងឺដែលជិតស្លាប់ បានទទួលការសង្រ្គោះជីវិត ដោយសារមានគេបរិច្ចាកគ្រឿងក្នុង។ អ្នកទោសដែលត្រូវទទួលទោស តែបានទទួលការលើកលែងទោស។ ទោះបីជា ពួកគេហាក់ដូចជាស្ថិតក្នុងស្ថានភាពអស់សង្ឃឹមក៏ដោយ ក៏ពួកគេនៅតែមានឱកាសចាប់ផ្តើមជាថ្មី ខុសពីការរំពឹងទុក ហើយពួកគេក៏មិនដែលគិតថា ខ្លួនសមនឹងទទួលលទ្ធផលដូចនេះដែរ។
ចាប់តាំងពីសម័យអ័ដាំម និងនាងអេវ៉ា មនុស្សជាតិទាំងមូលបានវង្វេងក្នុងអំពើបាប។ យើងត្រូវបានគ្របសង្កត់ដោយភាពល្ងិតល្ងង់ និងអសីលធម៌ មិនអាចកាត់ផ្តាច់ចំណង ដែលអំពើបាបបានចង់រឹតជីវិតយើងឡើយ។ យើងខ្វះមិនដល់សិរីល្អ ឬខ្នាតគំរូរបស់ព្រះ។ យើងសក្តិសមនឹងទទួលសេចក្តីស្លាប់ ដោយព្រោះអំពើបាបរបស់យើង និងត្រូវដាច់ចេញពីព្រះជារៀងរហូត(រ៉ូម ៣:២៣ ៦:២៣)។
ប៉ុន្តែ ព្រះទ្រង់បានយាងចុះមករកយើង ហើយការលះបង់របស់ព្រះយេស៊ូវ ដែលគេមិននឹកស្មានដល់ ហើយមិនសមនឹងទទួលនោះ បានកែប្រែអ្វីៗគ្រប់យ៉ាងជារៀងរហូត។ យើងមិនចាំបាច់ត្រូវរង់ចាំសេចក្តីស្លាប់ទៀតទេ ផ្ទុយទៅវិញ សព្វថ្ងៃនេះ យើងអាចទន្ទឹងរង់ចាំជីវិតអស់កល្បជានិច្ច នៅក្នុងនគរស្ថានសួគ៌។
បទគម្ពីរ យ៉ូហាន ៣:១៦ បានចែងថា យើងមិនត្រូវវិនាសឡើយ “គឺ” ឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ ត្រង់ចំណុចនេះ បានបញ្ជាក់ថា យើងនឹងត្រូវវិនាស ដោយសារអំពើបាប តែដោយសារយើងបានទទួលជឿព្រះយេស៊ូវ នោះយើងនឹងមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ បានសេចក្តីថា ពេលយើងទទួលជឿព្រះយេស៊ូវ ជីវិតយើងមានការផ្លាស់ប្តូរទិសដៅ១៨០ដេក្រេ ឬផ្លាស់ប្តូរទិសដៅបញ្ច្រាសទាំងស្រុង…
ការជញ្ជឹងគិត ថ្ងៃទី៨ : មិនត្រូវវិនាសឡើយ
ស្រមោលនៃសេចក្តីស្លាប់
តើសេចក្តីស្លាប់ជាអ្វី? តើមានអ្វីកើតឡើងចំពោះយើង បន្ទាប់ពីយើងស្លាប់ទៅ? សេចក្តីស្លាប់ គឺជាផ្នែកមួយនៃដំណើរជីវិតមនុស្ស ដែលមិនអាចជៀសបាន។ យើងម្នាក់ៗត្រូវស្លាប់ នៅថ្ងៃណាមួយ ទោះយើងមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា មានជោគជ័យ មានកេរ្តិ៍ឈ្មោះ មានភាពល្បីល្បាញ ឬមានចំណេះដឹងប៉ុណ្ណា ហើយទោះយើងចង់ ឬមិនចង់ស្លាប់ក៏ដោយ។ អ្នកខ្លះយល់ថា សេចក្តីស្លាប់គឺជាទីបញ្ចប់ ដោយជីវិតប្រែក្លាយជាភាពសាបសូន្យទទេរ។ ហេតុនេះហើយបានជាពួកគេខិតខំធ្វើការបង្កើតស្នាដៃ និងបន្សល់ទុកនូវកេរដំណែល ដើម្បីឲ្យគេនឹកចាំពីខ្លួន។ អ្នកខ្លះទៀត ក៏បានព្យាយាមឈប់គិតពីសេចក្តីស្លាប់ ដោយព្យាយាមស្វែងរកការសប្បាយថ្មីៗ ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។
ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរចែងយ៉ាងច្បាស់ថា បន្ទាប់ពីមនុស្សស្លាប់ទៅ ពួកគេនឹងជួបការជំនុំជម្រះ(ហេព្រើ ៩:២៧)។ តែព្រះយេស៊ូវបានមានបន្ទូលថា អ្នកណាដែលជឿព្រះអង្គ “នឹងមិនត្រូវវិនាសឡើយ” ដូចនេះ បើសិនជាគ្មានព្រះអង្គទេ តើជោគវាសនារបស់យើង នឹងទៅជាយ៉ាងណា?
ពាក្យ វិនាស គឺមានន័យថា ទទួលរងភាពហិនហោចទាំងស្រុង។ វាមិនមែនជាការលែងមានសតិ ឬលែងមានវត្តមាននោះទេ តែជាការបាត់បង់ភាពសំខាន់ តម្លៃ និងអត្ថន័យទាំងអស់នៃជីវិត។ វាជាការដាច់ចេញពីព្រះ អស់កល្បជានិច្ច ហើយមិនអាចទទួលបាននូវអ្វីដែលល្អ។
យើងរាល់គ្នាសុទ្ធតែបានធ្វើអំពើបាប ហើយសក្តិសមនឹងទទួលសេចក្តីស្លាប់ តែព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីដោះស្រាយបញ្ហានៃអំពើបាបរបស់យើងទាំងស្រុង។ ព្រះអង្គបានបង់ថ្លៃនៃអំពើបាប ជំនួសយើង ដើម្បីកាលណាយើងទទួលជឿព្រះអង្គ នោះយើងនឹងមិនត្រូវវិនាសឡើយ។
យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា ព្រះយេស៊ូវបានសង្រ្គោះយើង ហើយយើងមិនចាំបាច់ត្រូវខ្លាចសេចក្តីស្លាប់ទៀតឡើយ។
…
ការជញ្ជឹងគិត ថ្ងៃទី៧ : ដែលជឿដល់…
គឺដោយសេចក្តីជំនឿតែមួយមុខគត់
មនុស្សភាគច្រើន បានទទួលការចិញ្ចឹម និងបង្រៀនឲ្យគិតថា ខ្លួនត្រូវខំស្វែងរកការទទួលស្គាល់ ក៏ដូចជាស្វែងរករង្វាន់ និងការសរសើរ។ នៅផ្ទះ យើងរៀបចំអាកប្បកិរិយ៉ាឲ្យបានល្អ ដើម្បីឲ្យឪពុកម្តាយសប្បាយចិត្ត។ នៅសាលា យើងខិតខំរៀន ដើម្បីឲ្យបានពន្ទុះល្អ។ នៅកន្លែងធ្វើការ គេរំពឹងឲ្យយើងធ្វើការឲ្យបានល្អ ដើម្បីបានការដំឡើងមុខនាទី។ ពេលដែលយើងមិនអាចឈានដល់ខ្នាតគំរូនោះ ហើយប្រហែលជាមានអារម្មណ៍ខ្លួនបានធ្វើខុស ឬធ្វើមិនបានគ្រប់គ្រាន់។
ក្នុងទំនាក់ទំនងជាមួយព្រះ តើយើងគិតថា យើងត្រូវខិតខំស្វែងរកការទទួលស្គាល់ រង្វាន់ និងការសរសើរ យ៉ាងដូចនេះផងដែរឬទេ? តើយើងគិតថា យើងត្រូវធ្វើជាគ្រីស្ទបរិស័ទ “ល្អ” ដើម្បីឲ្យបានចូលនគរស្ថានសួគ៌ឬទេ? តើយើងព្យាយាមទៅព្រះវិហារឲ្យទាន់ម៉ោង ព្យាយាមជួយអ្នកដទៃឲ្យអស់ពីលទ្ធភាព ហើយមានអាកប្បកិរិយ៉ា ឲ្យសមជាអ្នកកោតខ្លាចព្រះឬទេ? ហើយពេលដែលយើងធ្វើខុស ឬមិនអាចធ្វើល្អឲ្យបានដូចចិត្ត តើយើងមានអារម្មណ៍ថា ខ្លួនមិនហ៊ានជួបមុខព្រះឬទេ?
ការចង់ធ្វើការល្អ មិនមានអ្វីខុសឆ្គងទេ តែវាមិនអាចនាំឲ្យយើងរកបានសេចក្តីសង្រ្គោះឡើយ។ ព្រះយេស៊ូវមិនបានមានបន្ទូលថា អ្នកណាដែល “ធ្វើការល្អ” ឬ “ជាមនុស្សល្អ” នឹងមិនវិនាសនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គមានបន្ទូលថា “អ្នកណាដែលជឿ” នឹងមិនវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ព្រះទ្រង់ទទួលយើងឲ្យចូលនគរព្រះអង្គ ដោយផ្អែកទៅលើសេចក្តីជំនឿរបស់យើង តែមួយមុខគត់ មិនមែនផ្អែកទៅលើការប្រព្រឹត្ត ឬចរិយ៉ាសម្បត្តិរបស់យើងទេ។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលបានដឹងថា ខ្លួនបានរួចពីទោសកំហុសកាលពីអតីតកាល ឬលែងខ្លាចប្រព្រឹត្តខុស។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវទុកចិត្តព្រះគុណរបស់ព្រះដែលជួយសង្រ្គោះ…
ការជញ្ជឹងគិត ថ្ងៃទី៦ : ដើម្បីឲ្យអ្នកណា…
ពាក្យ “អ្នកណា” គឺមានន័យថា នរណាក៏ដោយ
តើវាមិនអស្ចារ្យទេឬ ដែលយើងបានឃើញមនុស្សគ្រប់គ្នា ប្រារព្ធពិធីបុណ្យណូអែល ទាំងអ្នកជឿ និងអ្នកមិនជឿ? ក្នុងពិធីបុណ្យណូអែលដំបូងបំផុត នៅលើផែនដីនេះ មនុស្សជាច្រើនមិនជឿព្រះទេ។ តែថ្ងៃណូអែល ជាថ្ងៃដ៏អស្ចារ្យ ដែលសក្តិសមនឹងឲ្យមនុស្សរាល់គ្នា ប្រារព្ធពិធីបុណ្យណូអែល ព្រោះព្រះទ្រង់បានប្រទានព្រះរាជបុត្រាតែមួយ និងជីវិតអស់កល្បជានិច្ច ដល់មនុស្សម្នាក់ៗ ក្នុងលោកនេះ។
ព្រះយេស៊ូវបានសន្យាថា “អ្នកណាដែលជឿ” ដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងមានបន្ទូលសង្កត់ធ្ងន់ថា នរណាក៏អាចទទួលអំណោយមួយនេះ ឲ្យអ្នកពួកគេទទួលជឿព្រះអង្គ។
ព្រះយេស៊ូវបានសន្យាថា “អ្នកណាដែលជឿ” ដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងមានបន្ទូលសង្កត់ធ្ងន់ថា នរណាក៏អាចទទួលអំណោយមួយនេះ ឲ្យតែពួកគេទទួលជឿព្រះអង្គ។
ព្រះទ្រង់មិនបានដកនរណាម្នាក់ ចេញពីផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះអង្គឡើយ។ ទោះយើងជានរណា មកពីណា ឬបានធ្វើអ្វីខ្លះកាលពីអតីតកាលក៏ដោយ។ តាមពិត ព្រះយេស៊ូវទ្រង់បានយាងមករកមនុស្សមានបាប។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ។ ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ”(លូកា ៥:៣១-៣២)។
នេះពិតជាសេចក្តីពិតដ៏អស្ចារ្យ ដែលបានចាក់ចុចចិត្តយើងម្នាក់ៗ។
គ្មាននរណាម្នាក់ ដែលព្រះមិនអាចប្រោសលោះនោះឡើយ ព្រោះព្រះគ្រីស្ទបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីសង្រ្គោះ គឺមានសម្រាប់អ្នកណាក៏ដោយ ដែលព្រមបើកចិត្តចំហរថ្វាយព្រះ។ ការនេះក៏មានន័យផងដែរថា យើងត្រូវចែកចាយដំណឹងល្អនេះ ដល់អ្នកដទៃ…
ការជញ្ជឹងគិត ថ្ងៃទី៥ : ព្រះរាជបុត្រាតែមួយ…
អំណោយដ៏ថ្លៃថ្លាបំផុត
តើធ្វើដូចម្តេច ឲ្យខ្ញុំដឹងថា ព្រះទ្រង់ពិតជាបានស្រឡាញ់ខ្ញុំមែន? ត្រង់ចំណុចនេះ បទគម្ពីរយ៉ូហានបានប្រាប់យើង ត្រង់ៗថា “ព្រះទ្រង់បានស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយ”។ ព្រះគម្ពីរដើមជាភាសាក្រិកបានប្រើពាក្យ “ព្រះរាជបុត្រាតែមួយ” ដើម្បីសង្កត់ធ្ងន់ថា ការលះបង់របស់ព្រះ គឺធំធេង គ្នាអ្វីប្រៀបផ្ទឹមបានឡើយ។ ពាក្យ “ព្រះរាជបុត្រាតែមួយ” ក៏ត្រូវបានប្រើ និងរៀបរាប់ក្នុង បទគម្ពីរយ៉ូហាន ១:១៤ និង១:១៨ ដែលមានន័យថា “ព្រះរាជបុត្រាពិសេសតែមួយ គ្មានអ្វីអាចប្រៀបផ្ទឹមបាន”។ តើនរណាជា “ព្រះរាជបុត្រាតែមួយ” របស់ព្រះ? តើព្រះអង្គមានអ្វីដែលពិសេសខុសគេ?
បទគម្ពីរយ៉ូហានបានប្រកាសតាំងពីខដំបូងថា ព្រះយេស៊ូវទ្រង់ជាព្រះ(យ៉ូហាន ១:១-៤) ដែលបានយកកំណើតជាមនុស្សដូចយើងរាល់គ្នា ដើម្បីរស់នៅក្នុងចំណោមយើង(យ៉ូហាន ១:១៤ ម៉ាថាយ ១:២៣) ដើម្បីជួយសង្រ្គោះយើង(ម៉ាថាយ ១:២១ យ៉ូហាន ៣:១៧ ១យ៉ូហាន ៤:១៤)។ ព្រះយេស៊ូវទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់ជាព្រះ ដោយមានបន្ទូលថា “ខ្ញុំហើយ និងព្រះវរបិតា គឺតែ១ព្រះអង្គទេ … អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ”(យ៉ូហាន ១០:៣០ ១៤:៩)។
ការលះបង់ជីវិតខ្លួនឯង គឺជាការលះបង់ដ៏ធំបំផុត សម្រាប់អ្នកដទៃ។ ហើយព្រះទ្រង់បានធ្វើការលះបង់ដ៏ធំដូចនេះឯង។ ព្រះអង្គបានប្រទានអំណោយដ៏អស្ចារ្យបំផុត គឺបានប្រទានព្រះអង្គកាយ និងព្រះជន្មទ្រង់…
ការជញ្ជឹងគិតថ្ងៃទី៤ : បានជាទ្រង់ប្រទាន…
ក្តីស្រឡាញ់ដែលបង្ហាញចេញតាមការប្រព្រឹត្ត
មាននារីម្នាក់បានសួរបុរសម្នាក់ថា “តើបងស្រឡាញ់អូនទេ?” បុរសនោះក៏បានឆ្លើយថា “អូនសំឡាញ់ បងស្រឡាញ់អូនណាស់”។ នារីនោះក៏បានសួរទៀតថា “តើបងព្រមស្លាប់ដើម្បីអូនទេ?” បុរសនោះក៏បានឆ្លើយថា “ទេ… បើបងស្លាប់ទៅ តើបាននរណាស្រឡាញ់អូនខ្លាំងដូចបង?” រឿងកំប្លែងមួយនេះ បានបង្ហាញនូវចំណុចសំខាន់ពីរយ៉ាង គឺសេចក្តីស្រឡាញ់ដែលមានតែបបូរមាត់ និងសេចក្តីស្រឡាញ់ពិត ដែលមានការលះបង់។ សូមអរព្រះគុណព្រះ ដែលទ្រង់មិនបានស្រឡាញ់តែបបូរមាត់ គឺព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់តាមរយៈការលះបង់ ដោយ “បានប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ”។
បទគម្ពីរយ៉ូហាន ៣:១៧ បានបកស្រាយកាន់តែច្បាស់ អំពីអត្ថន័យនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ដោយប្រើពាក្យថា “ចាត់”។ គឺដូចមានសេចក្តីចែងថា “ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជំរះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ”។ ព្រះទ្រង់មិនគ្រាន់តែបានប្រទាននូវព្រះរាជបុត្រា ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតប៉ុណ្ណោះទេ តែថែមទាំងបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងចុះមកក្នុងលោកិយ ដើម្បីបំពេញបេសកកម្មមួយ។ បេសកកម្មនោះ គឺការយាងមកសុគត ដើម្បីឲ្យយើងមានជីវិតរស់អស់កល្បជានិច្ច។ សេចក្តីស្រឡាញ់ដែលព្រះវរបិតាមានចំពោះយើង ពិតជាជ្រាលជ្រៅណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ឲ្យមកសុគតជួសយើង!
តើយើងគួរឆ្លើយតប ចំពោះសេចក្តីស្រឡាញដ៏អស្ចារ្យយ៉ាងនេះ យ៉ាងដូចម្តេចខ្លះ? ក្នុងនាមជាមនុស្ស ដែលបានទទួលសេចក្តីសង្រ្គោះ យើងមានការដឹងគុណព្រះអង្គ ដោយប្តេជ្ញាចិត្តថានឹង “ដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង”(កូល៉ុស ១:១០)។
ការជញ្ជឹងគិត ថ្ងៃទី៣ : លោកិយ…
សេចក្តីស្រឡាញ់សកល
តើអ្នកយល់ថា ព្រះទ្រង់ស្រឡាញ់អ្វី? ឃ្លាបន្ទាប់ ក្នុងបទគម្ពីរយ៉ូហាន ៣:១៦ បានប្រាប់យើងថា ព្រះអង្គស្រឡាញ់ “លោកិយ”។ ការនេះប្រាកដជាធ្វើឲ្យជនជាតិយូដាមានការភ្ញាក់ផ្អើលណាស់ ពេលបានអានបទគម្ពីរដំណឹងល្អយ៉ូហាន។ ពួកគេបានចាត់ទុកខ្លួន ជារាស្រ្តជ្រើសតាំងរបស់ព្រះ ហើយក៏រំពឹងចង់ឲ្យព្រះអង្គស្រឡាញ់តែសាសន៍របស់ខ្លួនជាពិសេស(ចោទិយកថា ៧:៦-៨)។ ចុះចំណែកឯសាសន៍ដទៃវិញ។ ជនជាតិយូដាមិនចង់នៅក្បែរពួកសាសន៍ដទៃទេ។ តែព្រះទ្រង់បានស្រឡាញ់លោកិយ ហើយសព្វព្រះទ័យនឹងសង្រ្គោះមនុស្សទាំងអស់(លោកុប្បត្តិ ១២:៣ អេសាយ ៦៥:២)។ លោកយ៉ូហានច្រើនតែប្រើពាក្យ លោកិយ សំដៅទៅលើសង្គមមនុស្សដែលមានបាប(យ៉ូហាន ១:១០ ៧:៧ ១៤:១៧ ១៥:១៨-១៩)។ បានសេចក្តីថា លោកយ៉ូហានចង់ឲ្យយើងដឹងថា សេចក្តីស្រឡាញ់របស់ព្រះមិនមែនសម្រាប់តែជនជាតិយូដាប៉ុណ្ណោះទេ តែក៏សម្រាប់សាសន៍ដទៃ នៅក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍”(វិវរណៈ ៥:៩) ហើយនិយាយរួម គឺសម្រាប់មនុស្សមានបាបរាល់គ្នា។
សេចក្តីស្រឡាញ់របស់ព្រះ មានលក្ខណៈសកល។ ព្រះអង្គមិនបានស្រឡាញ់ដោយលំអៀងទេ គឺបានស្រឡាញ់មនុស្សទាំងអស់។ ដូចនេះ យើងអាចនិយាយទៅកាន់មនុស្សទាំងអស់ថា “ព្រះទ្រង់ស្រឡាញ់អ្នក” ហើយអញ្ជើញពួកគេ ឲ្យពិសោធន៍នឹងក្តីស្រឡាញ់របស់ព្រះ ដោយទទួលជឿព្រះយេស៊ូវ ហើយងាកបែរចេញពីអំពើបាប។
ព្រះទ្រង់សព្វព្រះទ័យនឹងបង្ហាញចេញនូវព្រះទ័យស្រឡាញ់ ដល់អ្នកដទៃ តាមរយៈយើង។ តើយើងអនុញ្ញាតឲ្យព្រះអង្គបង្ហាញក្តីស្រឡាញ់ដល់អ្នកដទៃ តាមរយៈយើងឬទេ? យើងអាចចាប់ផ្តើមបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់ព្រះអង្គ នៅសាលារៀន កន្លែងធ្វើការ ឬក្នុងតំបន់ដែលយើងរស់នៅជាដើម។
…
ការជញ្ជឹងគិត ថ្ងៃទី២ : ស្រឡាញ់…ដល់ម្ល៉េះ
ដោយគ្មានលក្ខខ័ណ្ឌ?
ក្មេងៗខ្លះមានការធុញទ្រាន់ នៅក្នុងការដើរផ្សារជាមួយម្តាយរបស់ខ្លួន។ ក្មេងៗឆ្ងល់ថា ហេតុអ្វីបានជាម្តាយរបស់វាចំណាយពេលយូរម្ល៉េះ នៅក្នុងការជ្រើសរើសផ្លែស្វាយ ពេលដែលមើលទៅផ្លៃស្វាយទាំងអស់នោះ ហាក់ដូចជាល្អដូចតែគ្នា។ ជាការពិតណាស់ ម្តាយរបស់ពួកគេចំណាយពេលច្រើនដូចនេះ គឺដោយសារ គាត់មាន “លក្ខខ័ណ្ឌ” ជាច្រើន ដែលត្រូវបំពេញតាម នៅក្នុងការទិញឥវ៉ាន់។ ទាល់តែផ្លែស្វាយដែលគាត់ត្រូវទិញនោះ ត្រូវមានលក្ខណៈល្អគ្រប់គ្រាន់ និងតម្លៃសមរម្យ ទើបគាត់ជ្រើសរើស។ អ្នកចិត្តសាស្រ្តបានមានប្រសាសន៍ថា ពេលយើងធ្លាក់ក្នុងអន្លង់ស្នេហ៍ យើងក៏បានដាក់លក្ខខ័ណ្ឌជាច្រើន នៅក្នុងចិត្ត ដោយមិនដឹងខ្លួន។ ព្រះគម្ពីរបរិសុទ្ធបានប្រកាសថា ព្រះជាសេចក្តីស្រឡាញ់(១យ៉ូហាន ៤:១៦)។ ប៉ុន្តែ តើព្រះអង្គស្រឡាញ់មនុស្សម្នាក់ៗ ដោយមានលក្ខខ័ណ្ឌដូចយើងដែរឬទេ?
ក្នុងអត្ថបទថ្ងៃមុន យើងឃើញថា បទគម្ពីរ យ៉ូហាន ៣:១៦ បានចាប់ផ្តើមដោយពាក្យថា “ដ្បិតព្រះទ្រង់” ហើយពេលនេះ សូមយើងពិចារណាអំពីពាក្យ “ស្រឡាញ់…ដល់ម្ល៉េះ”វិញម្តង ដែលជាពាក្យបន្ទាប់ក្នុងបទគម្ពីរនេះ។ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ស្រឡាញ់ … ដល់ម្ល៉េះ” គឺមានន័យថា ព្រះទ្រង់បានសម្រេចព្រះទ័យស្រឡាញ់យើង តាមរបៀបរបស់ទ្រង់។ តើព្រះអង្គស្រឡាញ់យើងយ៉ាងដូចម្តេចខ្លះ? បទគម្ពីរ យ៉ូហាន ៣:១៦ បានចែងថា ព្រះអង្គបានស្រឡាញ់យើងខ្លាំងណាស់ ដោយបានចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដែលក្នុងនោះ ព្រះរាជបុត្រា និងព្រះវរបិតា…